នេះគឺជាឆ្នាំលើកទី7ហើយដែល បុរីអង្គរ ធ្វើការតុបតែងលំអរសណ្ឋាគារ ជាពិសេសផ្នែកខាងមុខ សំរាប់ស្វាគមន៍ភ្ញៀវទេសចរក្នុងរដូវកាលបុណ្យណូអែលនិងឆ្លងឆ្នាំសកល។

ដោយឡែកឆ្នាំនេះ បុរីអង្គរ បានតុបតែងកាន់តែធំជាងឆ្នាំមុនទៅទៀត ដោយបានរៀបចំនូវដើមណូអែលដ៏ធំនិងខ្ពស់ជាងគេបំផុតក្នុងខេត្តសៀមរាប។ ក្រៅពីនេះ យើងក៏រៀបចំកាដូយក្ស និងព្ជួរបាល់ណូអែលធំៗ ដើម្បីបង្កើតនិងបង្កើននូវទីតាំងសំរាប់ថតរូបអនុស្សាវរីយ៍ឲ្យបានច្រើនកន្លែងនារដូវកាលចុងឆ្នាំ២០១៧នេះ ស្របពេលដែល បុរីអង្គរ ប្រារព្វខួបអនុស្សាវរីយ៍លើកទី២០ផងដែរ។

This is the 7th year that Borei Angkor Resort & Spa has been outstandingly decorating its property, especially at the façade with different Christmas & New Year’s themes from year to year.
This year, Borei Angkor is making everything even bigger than last year. We have built the biggest and tallest Christmas tree and even a giant Christmas gift box coupled with some of the biggest Christmas balls while Borei Angkor is celebrating the 20th Anniversary this year as well.